ចូលរួមជាមួយយើង

ការ​ងារ​អាជីព​នៅ​ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី គឺ​អំពី​ឱកាស​ការ​ងារ ការ​រីក​ចម្រើន ការ​បណ្តុះ​បណ្តាល និង​ការ​ប៉ិន​ប្រសព្វ។ យើង​ប្តេជ្ញា​ជួយ​បុគ្គលិក​របស់​យើង សម្រេចឲ្យ​បាន ការ​រីក​ចម្រើន​ការ​ងារ​អាជីព និង​ការ​អភិវឌ្ឍន៍​ផ្ទាល់​ខ្លួន ស្រប​ជាមួយ​នឹង​តុល្យភាព​សេចក្តី​ត្រូវ​ការ​ធុរកិច្ច។

បុគ្គលិក​គឺ​ជា ទ្រព្យ​សកម្ម​ដ៏​មាន​តម្លៃ។ ការ​ប្តេជ្ញា ជំនាញ ស្មារតី និង​ការ​រីក​ចម្រើន​​របស់​បុគ្គលិក នាំ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​​ជោគជ័យ​ដ៏​ថ្លៃ​ថ្លា។ ហេតុ​ដូច្នេះ យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គលិក​នីមួយៗ ដោយ​ផ្តល់​នូវ​បរិស្ថាន​ការ​ងារ​ប្រកប​ដោយ​សុវត្ថិភាព សុខមាល​ភាព ឱកាស​បំពេញ​ការ​ងារ​ដោយ​ស្មើ​ភាព តម្លា​ភាព​នៃ​ការ​គ្រប់​គ្រង និង​បន្ត​ការ​បណ្តុះ​បណ្តាល និង​ការ​អភិវឌ្ឍន៍។

ឱកាសការងារបច្ចុប្បន្ន

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ដែល​មាន​រូប​ថត​បច្ចុប្បន្ន មក​កាន់​អាសយដ្ឋាន​ក្រុមហ៊ុន ឬ​អ៊ីម៉ែល​ដូច​ខាង​ក្រោម។ មាន​តែ​បេក្ខជន​ដែល​មាន​ឈ្មោះ​ក្នុងបញ្ជី​សម្រង់​តែ​ប៉ុណ្ណោះ នឹង​ត្រូវ​ទាក់​ទង​សម្ភាសន៍​ការ​ងារ។

អាសយដ្ឋាន៖ ជាន់ទី១៣A អាគារភ្នំពេញថៅវ័រ លេខ ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អ៊ីម៉ែល៖  recruit@sbiroyal.com.kh
ទូរស័ព្ទ៖ +855 23 999 595