សំណួរអតិថិជន

សំណួរទូទៅ

១. តើក្រុមហ៊ុនអ្នកជាក្រុមហ៊ុនអ្វី?
អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ជា​ក្រុមហ៊ុន​មូលបត្រជប៉ុន​តែមួយគត់ដែល​ទទួល​បាន​អាជ្ញាបណ្ណពី​និយ័តករមូលបត្រកម្ពុជា​(ន.ម.ក)ដើម្បី​ធ្វើ​ប្រតិបតិ្តការ​អាជីវកម្ម​មូលបត្រ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយមានការគាំទ្រពីភាគហ៊ុនិកដែលមានបទពិសោធ៍របស់យើងមានដូចជា SBI Holdings គឺជាក្រុមហ៊ុនមួយក្នុងចំណោមបណ្តាក្រុមហ៊ុនហិរញ្ញវត្ថុ​ដែលមានគំនិតឆ្នៃប្រឌិតថ្មីនៅប្រទេសជប៉ុន Financia Syrus Securities ដែលជាក្រុមហ៊ុនមូលបត្រធំជាងគេនៅប្រទេសថៃ និងរ៉ូយ៉ាល់គ្រុបដែលជាក្រុមហ៊ុនធំជាងគេមួយនៅ ក្នុងប្រទេសកម្ពុជា យើងធានាផ្តល់ជូននូវសេវាល្អបំផុតសម្រាប់អតិថិជនទាំងអស់។
២. តើអ្នកមានសេវាកម្មចំបងអ្វីខ្លះ?
ក្រុមហ៊ុនយើង​ខ្ញុំមានផ្តល់ជូននូវសេវាកម្ម មានដូចជាឈ្មួញជើងសាមូលបត្រ និងហរិញ្ញវត្ថុសាជីវកម្ម។ សេវាកម្មចំបងដែលក្រុមការងារឈ្មួញជើងសាមូលបត្រនឹងផ្តល់ជូនលោកអ្នកគឺ ការបើកគណនីជួញដូរមូលបត្រ និងការជួញដូរមូលបត្រ ជាមួយគ្នានោះដែរ ក្រុមការងារហរិញ្ញវត្ថុសាជីវកម្មគឺផ្តោតសំខាន់ទៅលើសេវាប្រឹក្សាក្នុងការធានាទិញមូលបត្រ និងប្រតិបត្ដិការ នៃការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងការទិញយករវាងក្រុមហ៊ុនក្នុងស្រុក​និងក្រៅប្រទេស។
៣. តើក្រុមការងារឈ្មួញជើងសាមូលបត្រគឺជាអ្នកណា?
ក្រុមការងារឈ្មួញជើងសាមូលបត្រយើងខ្ញុំ គឺជាក្រុមការងារជំនាញ​ដែលសមាជិកក្នុងក្រុមសុទ្ធតែបានទទួលអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា​(ន.ម.ក)ទទួលស្គាល់ធ្វើជាភ្នាក់ងារ​ក្រុមហ៊ុន​មូលបត្រ។
៤. តើអ្នកគិតកម្រៃជើងសារប៉ុន្មាន?
យើងខ្ញុំផ្តល់ជូនកម្រៃជើងសារដែលមានការប្រកួតប្រជែង ត្រឹមតែ ០,៥ ភាគរយសម្រាប់ការជួញដូរភាគហ៊ុន ០,២ ភាគរយសម្រាប់ការជួញដូរបណ្ណបំណុល និងមិនមានការគិតកម្រៃ ជើងសារអប្បបរមាទេ។ យើងខ្ញុំគិតកម្រៃទៅលើ ប្រតិបត្តិការជួញដូរដែលជោគជ័យតែប៉ុណ្ណោះ។
៥. តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីក្លាយជាអតិថិជនរបស់អ្នក? តើមានគិតកម្រៃសេវាទេ?
លោកអ្នកត្រូវបើកគណនីជួញដូរមូលបត្រជាមួយក្រុមហ៊ុនយើងខ្ញុំ។ ក្រុមហ៊ុននឹងបើកគណនី ជូនលោកអ្នកដោយមិនមានគិតកម្រៃសេវាទេ។
៦. តើអ្នកទទួលការបើកគណនីពីក្រៅប្រទេសដែរ ឬទេ?
ពិតប្រាកដណាស់ លោកអ្នកអាចដាក់ពាក្យស្នើបើកគណនីពីក្រៅប្រទេសបាន។
៧. តើខ្ញុំអាចទាក់ទងទៅក្រុមការងារឈ្មួញជើងសាមូលបត្រដោយរបៀបណា?
លោក​អ្នក​អាច​ទាក់​ទង​មក​យើង​ខ្ញុំ​បាន​តាម​រយៈ៖
ទូរស័ព្ទលេខ៖ +៨៥៥ ២៣ ៩៩៩ ៥៩៥
អ៊ីម៉ែល៖ brokerage@sbiroyal.com.kh
អាសយដ្ឋាន ជាន់ទី១៣A អាគារព្រីនស៍ភ្នំពេញថៅវ័រ លេខ ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោកអ្នកអាចទាក់ទងមក ក្រុមការងារឈ្មួញជើងសាមូលបត្រយើងខ្ញុំបានរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧:៣០ព្រឹកដល់ម៉ោង៤:៣០ល្ងាច លើកលែងថ្ងៃឈប់សម្រាកជាសាធារណៈ។

ពាក្យសុំបើកគណនី

១. តើមានគណនីប៉ុន្មានប្រភេទ សម្រាប់ការជួញដូរមូលបត្រ?
ក្រុមហ៊ុនយើងខ្ញុំមាន​គណនី​ពីរប្រភេទគឺ​ គណនី​ជួញដូរ​មូលបត្រ​សម្រាប់រូបវ័ន្គបុគ្គល និងសម្រាប់នីតិបុគ្គល។
២. តើតម្រូវអោយមានឯកសារអ្វីខ្លះដើម្បីបើកគណនីបាន?

ឯកសារ​ខាង​ក្រោម​នេះ​គឺ​តម្រូវ​អោយ​មាន​សម្រាប់​ការ​បើក​គណនី៖

គណនី​សម្រាប់​រូបវ័ន្ត​បុគ្គល

 • អត្ត​សញ្ញាណ​ប័ណ្ណ (សម្រាប់ខ្មែរ) ឬ លិខិតឆ្លងដែនដែលមានសុពលភាព (សម្រាប់បរទេស)ថតចម្លង
 • រូបថត ១សន្លឹក (ទំហំ ៤*៦)
 • ព័ត៌មានគណនីធនាគារ
 • លេខអត្តសញ្ញាណវិនិយោគិនចេញដោយនិយ័តករមូលបត្រកម្ពុជា​(ន.ម.ក)*

គណនីសម្រាប់នីតិបុគ្គល

 • លក្ខន្តិកៈក្រុមហ៊ុន
 • វិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម
 • អាជ្ញាប័ណ្ណប្រកបអាជីវកម្ម​​ (ប្រសិនបើមាន)
 • សេចក្តីសម្រេច របស់ក្រុមប្រឹក្សាភិបាល​ / លិខិតផ្ទេរសិទ្ធិ
 • បញ្ជីឈ្មោះអភិបាល និងភាគហ៊ុនិក
 • ប័ណ្ណប៉ាតង់ / វិញ្ញាបនប័ត្រពន្ធ
 • អត្ត​សញ្ញាណ​ប័ណ្ណ (សម្រាប់ខ្មែរ) ឬ លិខិតឆ្លងដែនដែលមានសុពលភាព (សម្រាប់បរទេស)ថតចម្លង​ របស់អ្នកតំណាង
 • អត្ត​សញ្ញាណ​ប័ណ្ណ (សម្រាប់ខ្មែរ) ឬ លិខិតឆ្លងដែនដែលមានសុពលភាព (សម្រាប់បរទេស)ថតចម្លង​ របស់អភិបាលទាំងអស់
 • រូបថត ១សន្លឹករបស់អ្នកតំណាង (ទំហំ ៤*៦)
 • លេខអត្តសញ្ញាណវិនិយោគិនចេញដោយនិយ័តករមូលបត្រកម្ពុជា​(ន.ម.ក)*
 • ព័ត៌មានគណនីធនាគារ

​*​លេខអត្តសញ្ញាណវិនិយោគិនចេញដោយ​និយ័តករមូលបត្រកម្ពុជា​(ន.ម.ក)

វិនិយោគិន​ត្រូវ​ស្នើ​សុំ​លេខ​អត្ត​សញ្ញាណ​វិនិយោគិនដោយផ្ទាល់ទៅនិយ័តករមូលបត្រកម្ពុជា​(ន.ម.ក) ឬក៏តាមរយៈក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មុន​នឹង​បើក​គណនី​ជួញ​ដូរ​មូលបត្រ។ គ្រាន់​តែ​បំពេញ​ពាក្យ​ស្នើ​សុំ​​​លេខ​អត្ត​សញ្ញាណ​វិនិយោគិន ដោយ​ភ្ជាប់មក​ជាមួយ​នូវ​ឯកសារ​តម្រូវដូចខាង​ក្រោម៖

 • អត្ត​សញ្ញាណ​ប័ណ្ណ (សម្រាប់ខ្មែរ) ឬ លិខិតឆ្លងដែនដែលមានសុពលភាព (សម្រាប់បរទេស)ថតចម្លង​ របស់អ្នកតំណាង
 • រូប​ថត ១សន្លឹក (ទំហំ ៤*៦)
 • ថ្លៃ​សេវាពាក្យ​ស្នើ​សុំចំនួន ២០.០០០​រៀល ឬ ៥​ដុល្លារ (នឹង​ត្រូវ​បង់​ដោយ​វិនិយោគិនជា​រូប​វ័ន្ត​បុគ្គល)
 • ថ្លៃ​សេវាពាក្យ​ស្នើ​សុំចំនួន ៥០.០០០​រៀល ឬ ១៣​ដុល្លារ (នឹង​ត្រូវ​បង់​ដោយ​វិនិយោគិនជា​នីតិ​បុគ្គល)

ការជួញដូរមូលបត្រ

១. តើខ្ញុំអាចធ្វើការដាក់ប្រាក់ដោយរបៀបណា?
លោកអ្នកអាចដាក់ប្រាក់ ឬផ្ទេរប្រាក់ ទៅគណនីទទួល​សាច់​ប្រាក់ SBI Royal Securities-Cash Collection Account (០០១ ០០០១៥៦៩៣២៨) នៅ Canadia Bank Plc. លេខកូដ SWIFT​ ៖ CADIKHPP។ សូមផ្តល់​ព័ត៌មានដូចជា ឈ្មោះ លេខអត្តសញ្ញាណវិនិយោគិន និងលេខគណនីជួញដូរមូលបត្រ នៅពេលអ្នកធ្វើការដាក់ប្រាក់ ឬផ្ទេរប្រាក់។
២. តើខ្ញុំអាចបញ្ជាការជួញដូរជាមួយនឹងឈ្មួញជើងសាមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ដោយរបៀបណា?

1. លោក​អ្នក ​អាច​បញ្ជាការជួញដូរ​​ដោយ​អញ្ជើញ​មក​កាន់​ការិយាល័យ​របស់​យើង​ខ្ញុំ​ ដោយ​ផ្ទាល់ ឬ តាម​រយៈ​ទូរស័ព្ទ (+៨៥៥ ២៣ ៩៩៩ ៥៩៥) ឬ អ៊ីម៉ែល​មក​កាន់​ (brokerage@sbiroyal.com.kh) ឬ ទូរសារ (+៨៥៥ ២៣ ៩៩៦ ៩៧៣)។

សូមផ្តល់​ព័ត៌មានដូចខាងក្រោម៖

            *ព័ត៌មានអំពីគណនី​ជួញដូរ​មូលបត្រ៖ ឈ្មោះអតិថិជន និងលេខគណនីជួញដូរមូលបត្រ លេខអត្តសញ្ញាណវិនិយោគិន

           *ព័ត៌មានអំពីមូលបត្រ៖ ឈ្មោះ​ និងលេខកូដមូលបត្រ ប្រភេទនៃការបញ្ជាៈទិញ​/លក់/ផ្លាស់ប្តូរ/លុបចោល ចំនួនមូលបត្រ តម្លៃក្នុងមួយឯកតា និង លក្ខខណ្ឌៈបញ្ជាដែន                 កំណត់/បញ្ជាទីផ្សារ-FAS/បញ្ជាទីផ្សារ-FAK/បញ្ជាទីផ្សារ-FOK ។

2. លោកអ្នក អាចបញ្ជាការជួញដូរតាមរយៈ ´ប្រព័ន្ធជួញដូរចល័ត​´ ​ដោយចូលទៅកាន់ https://mts.csx.com.kh​   ដើម្បីចុះឈ្មោះដោយផ្ទាល់ជាមួយផ្សារមូលបត្រកម្ពុជា ។

៣. តើខ្ញុំអាចពិនិត្យមើលព័ត៌មានទិន្នន័យទីផ្សារបានដោយរបៀបណា?

1. លោក​អ្នក ​ត្រូវ​ចុះ​ឈ្មោះ​សម្រាប់​សេវា​ព័ត៌មាន​តាមរយៈ​គេហទំព័រ​ជា​មួយ​ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ដោយ​ទាញ​យក និង បំពេញ​ពាក្យ​ស្នើ​សុំ បន្ទាប់​មក​ផ្ញើ​អ៊ីម៉ែល​មក​កាន់ brokerage@sbiroyal.com.kh។ យើង​ខ្ញុំ​នឹង​ជូន​ដំណឹង​លោក​អ្នក​វិញ​នូវ​លេខ​សម្គាល់​អ្នក​ប្រើ​ប្រាស់ និង​ពាក្យ​សម្ងាត់​ក្នុង​អំឡុង​ពេល​២​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ។

2. លោកអ្នក ត្រូវចុះឈ្មោះសម្រាប់សេវាព័ត៌មានតាមរយៈ ´ប្រព័ន្ធជួញដូរចល័ត´ តាមរយៈគេហទំព័រ https://mts.csx.com.kh   របស់ផ្សារមូលបត្រកម្ពុជា ដោយការទាញយក និងបំពេញពាក្យស្នើសុំ ។

ការទូទាត់

១. តើការទូទាត់ចំណាយពេលប៉ុន្មានថ្ងៃ?
ការ​ទូទាត់​គឺ​ប្រើ​ពេល ២​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ បន្ទាប់​ពី​ថ្ងៃ​ដែល​ប្រតិបត្តិ​ការ​នោះ​ត្រូវ​បាន​ជួញ​ដូរ (T+2)។ យ៉ាងណាមិញ ការជួញដូរមុនការទូទាត់ត្រូវបានអនុញ្ញាត ដោយអ្នកវិនិយោគអាចលក់ចេញមូលបត្រដែលបានទិញចូល និងអាចទិញមូលបត្រជាមួយចំនួនទឹកប្រាក់ដែលបានលក់ចេញបានភ្លាមៗ។
២. តើរូបិយប័ណ្ណអ្វី ត្រូវបានប្រើសម្រាប់ការទូទាត់?
ការ​ជួញដូរមូលបត្រ និងការ​ទូទាត់ ត្រូវ​ទូទាត់​ជា​រូបិយប័ណ្ណ​ខ្មែររៀល (KHR)។
៣. តើខ្ញុំអាចដកសាច់ប្រាក់ចេញពីគណនីជួញដូរមូលបត្ររបស់ខ្ញុំបានដោយរបៀបណា?
លោក​អ្នក ​ត្រូវ​បំពេញ​ទម្រង់​បែប​បទ​ពាក្យ​ស្នើ​សុំ​ដក​ប្រាក់ (Fund Withdrawal Request) និង​ភ្ជាប់​មក​ជា​មួយ​នូវ​អត្ត​សញ្ញាណ​ប័ណ្ណ (សម្រាប់ខ្មែរ) ឬ លិខិតឆ្លងដែន ដែលមានសុពលភាព (សម្រាប់បរទេស)។ បន្ទាប់មក ក្រុមហ៊ុននឹងចេញនូវ​សំណើរដកប្រាក់ ដើម្បី​ដក​សាច់​ប្រាក់ ឬក៏​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​របស់​លោក​អ្នក​នៅ​ Canadia Bank Plc. ​បាន​ផង​ដែរ។