ថ្ងៃ២៤ ខែមេសា​ ឆ្នាំ២០២០ : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ប្រមូលបានទឹកប្រាក់សរុបចំនួន ៣១,៨ លានដុល្លារអាមេរិក ពីការបោះផ្សាយមូលបត្របំណុល

“សញ្ញាបណ្ណសាជីវកម្ម ប្រាសាក់” ត្រូវបានបោះផ្សាយដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងទំហំទឹកប្រាក់សរុបចំនួន ១២៧,២០ ពាន់លានរៀល (ស្មើនឹង ៣១,៨ លានដុល្លារអាមេរិក) និងទទួលបានការធានាទាំងស្រុងពីស្ថាប័ន Credit Guarantee and Investment Facility (CGIF) ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ។

ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ២០១៩​ : អេសប៊ីអាយ បានទទួលជ័យលាភី “ASIAMONEY best securities houses awards” នៅអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ ២០១៩

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ស៊ីឃ្យួរឹធី បានទទួលជ័យលាភី “ASIAMONEY best securities houses awards” នៅអាស៊ីអាគ្នេយ៍រយៈពេលបីឆ្នាំជាប់ៗគ្នា ថ្ងៃ​អង្គារ៍ ទី ២៦ ខែ​​ កញ្ញា ឆ្នាំ ២០១៧ ថ្ងៃ​អង្គារ៍ ទី ១៨ ខែ​​ កញ្ញា ឆ្នាំ ២០១៨ ថ្ងៃ​ពុធ ទី ២៥ ខែ​​ កញ្ញា ឆ្នាំ ២០១៩ ខណៈពេលដែលយើងខ្ញុំខិតខំបំពេញការងារដើម្បីផ្តល់នូវសេវាកម្មល្អឥតខ្ចោះ និង​ផ្តល់​តម្លៃ​ជូន​អតិថិជនទាំងក្នុង​ស្រុក និង​ក្នុង​តំបន់ យើងខ្ញុំមានមោទនភាពដែល ASIAMONEY ទទួលស្គាល់នូវដំណើរការ និងជោគជ័យរបស់យើងខ្ញុំ។យើងខ្ញុំ សម្រេចបានជោគជ័យម្តងទៀតនៅឆ្ឆាំ ២០១៨ នេះ​ ក្នុងការក្លាយជាទីប្រឹក្សាហិរញ្ញវត្ថុ និងជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់ការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ​ លីមីតធីត។ សូមមើល ជ័យលាភីរបស់ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ស៊ីឃ្យួរឹធី​ ដែលបានឈ្នះសម្រាប់ឆ្នាំ ២០១៩ https://www.euromoney.com/article/b1gy6tpjz3fnb0/best-securities-houses-awards-2019-cambodia