២៦ សីហា ២០២១ : សេចក្ដីជូនដំណឹងស្តីពីលទ្ធផលនៃការធ្វើបរិវិសកម្មរបស់ក្រុមហ៊ុន ឌីប៊ីឌី
More info click hear
២៥ សីហា ២០២១ : ក្រុមហ៊ុន EZECOM / TELCOTECH ដំណើរការបោះផ្សាយមូលបត្របំណុលជាឯកជនតម្លៃ ២០លានដុល្លារអាមេរិក
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ស៊ីឃ្យួរឹធី បានទទួលជ័យលាភី “ASIAMONEY best securities houses awards” នៅអាស៊ីអាគ្នេយ៍រយៈពេលបួនឆ្នាំជាប់ៗគ្នា
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ស៊ីឃ្យួរឹធី បានទទួលជ័យលាភី “ASIAMONEY best securities houses awards” នៅអាស៊ីអាគ្នេយ៍រយៈពេលបួនឆ្នាំជាប់ៗគ្នា។ សូមមើល ជ័យលាភីរបស់ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ស៊ីឃ្យួរឹធី ដែលបានឈ្នះសម្រាប់បួនឆ្នាំជាប់ៗគ្នា៖ ថ្ងៃ អង្គារ៍ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៧ ថ្ងៃ អង្គារ៍ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ ថ្ងៃ សុក្រ ទី២៨ ខែ ធ្នូ ឆ្នាំ២០១៨ ថ្ងៃ ពុធ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩ ថ្ងៃ សុក្រ ២៧ ខែ ធ្នូ ឆ្នាំ២០១៩ ថ្ងៃពុធ ទី ៣០ ខែ […]
អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ទទួលបានការសម្រេចផ្តល់ការអនុញ្ញាតិពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ធ្វើជាសមាជិកផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី។
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មានកិត្តិយសសូមជម្រាបជូនដល់វិនិយោគិន និងសាធារណៈជន មេត្តាជ្រាបថា យើងខ្ញុំ ទទួលបានការសម្រេចផ្តល់ការអនុញ្ញាតិជាគោលការណ៍ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដើម្បីធ្វើជាសមាជិកផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក (ក្រុមហ៊ុន ឌី ប៊ី ឌី) នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ ការផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី នេះ នឹងដំណើរការជាផ្លូវការនៅពេលដែលក្រុមហ៊ុន ឌី ប៊ី ឌី ត្រូវបានចុះបញ្ជីលើផ្សារមូលបត្រកម្ពុជាដោយ ជោគជ័យ។ សារៈសំខាន់របស់សមាជិកផ្តល់សន្ទនីយភាព សមាជិកផ្ដល់សន្ទនីយភាព គឺជាសមាជិករបស់ផ.ម.ក. ដែលមានភារកិច្ចជម្រុញសន្ទនីយភាពនៃភាគហ៊ុនដែលពួកគេបានជ្រើសរើស ដោយត្រូវរក្សារគម្លាតថ្លៃបញ្ជាទិញនិងលក់ នៅក្នុងទីផ្សារឱ្យនៅស្មើឬតូចជាង១០ ឯកតា គម្លាតថ្លៃ។ មានន័យថានៅពេលបញ្ជាទិញ និងលក់ល្អបំផុតរបស់ភាគហ៊ុនមួយនៅលើទីផ្សារមានថ្លៃខុសគ្នាច្រើន លើសពី១០ឯកតាគម្លាតថ្លៃ សមាជិកផ្តល់សន្ទនីយភាពត្រូវដាក់បញ្ជាទិញ/លក់ ចូលក្នុងទីផ្សារធ្វើយ៉ាងណាឱ្យ គម្លាតថ្លៃនោះទាបជាងឬស្មើ ១០ឯកតាគម្លាតថ្លៃ។ គេសង្កេតឃើញថា ភាគហ៊ុនដែលមានសមាជិកផ្ដល់សន្ទនីយភាពជួយជម្រុញ មានទំនោរជួញដូរ និងសន្ទនីយភាពសកម្មជាងភាគហ៊ុនដទៃ។ សំរាប់ពត៍មានបន្ថែមសូមចុចដើម្បីទាញយក
សេចក្តីប្រកាសព័ត៌មានអំពីកម្មវិធី រ៉ូដសូ របស់ក្រុមហ៊ុន ឌី ប៊ី ឌី
ឯកសារលំអិត : DBD IPO Roadshow Press Release_Kh
ឯកសារផ្តល់ព័ត៌មានសម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធ
ឯកសារលំអិត : Disclosure Document-DBD IPO-KH-Registered20210724
សេចក្ដីជូនដំណឹងស្តីពីការបើកលក់ភាគហ៊ុន_ឌីប៊ីឌី
ឯកសារលំអិត : សេចក្ដីជូនដំណឹងស្តីពីការបើកលក់ភាគហ៊ុន_ឌីប៊ីឌី.pdf
ចូលរួមកម្មវិធីរ៉ូដសូ
ចូលរួមកម្មវិធីរ៉ូដសូ / Roadshow Live Event ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ របស់ក្រុមហ៊ុន ឌីប៊ីឌី អុិនជីនារីង ម.ក ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ២ ដល់ម៉ោង ៣:៤៥នាទីរសៀល។ ដើម្បីស្វែងយល់លំអិត និងធ្វើការវិនិយោគជាមួយក្រុមហ៊ុនដែលមានសក្កានុពលរីកចំរើនខ្ពស់។
១៤ កក្កដា ២០២១ ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនលើកទី៥
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) មានកិត្តិយសជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ បន្ទាប់ពីបានបញ្ចប់កម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន ដែលបានចាប់ផ្តើមពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ ផ.ម.ក.បានរកឃើញបេក្ខជនជ័យលាភីកំពូលដូចខាងក្រោម៖ ១. លោក LIM KOK HENG ទទួលបានអត្រាចំណេញ ៤១,៤៥% ២. លោកស្រី DEVY LADETH ទទួលបានអត្រាចំណេញ ២៦,៦៧% ៣. លោក HIENG PHIROM ទទួលបានអត្រាចំណេញ ២៥,៤៩% ៤. លោក RITHY PINOU ទទួលបានអត្រាចំណេញ ២៤,៤៧% ៥. លោក IV SOKPHIROM ទទួលបានអត្រាចំណេញ ២៣,៣០% ៦. លោក KHUT PHALVIPHON ទទួលបានអត្រាចំណេញ ២១,២២% សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលចូលរួមប្រកួតប្រជែងយ៉ាងសកម្ម និងបានទទួលអត្រាចំណេញច្រើនជាងគេ។ ជ័យលាភីកំពូលពីទី១ ដល់ ទី៣ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៨.000.000រៀល, ៥.000.000រៀល, និង ៣.000.000រៀល រួមជាមួយនឹងពានរង្វាន់ជ័យលាភីពី ផ.ម.ក.។ ក្រៅពីនេះ ផ.ម.ក.ក៏មានរង្វាន់លើកទឹកចិត្ត ដល់ជ័យលាភីចំណាត់ថ្នាក់ទី៤ ដល់ ទី៦ ក្នុងម្នាក់ៗ ចំនូន១.០០០.០០០រៀលផងដែរ។ ក្រៅពីនេះ យើងនៅមានជ័យលាភីវិនិយោគិនសកម្មមួយទៀត ដែលជាអ្នកទទួលបានអត្រាជួញដូរ (Trading Turnover Rate) ខ្ពស់ជាងគេ ដែលជាផលធៀបនៃទំហំជួញដូរសរុបក្នុងអំឡុងនៃការប្រកួត ធៀបនឹងទុនដើមគ្រា។ សូមចូលរួមអបអរសាទរដល់ជ័យលាភីរបស់យើងគឺ លោក LIM KOK HENG ដែលទទួលបាន អត្រាជួញដូរ ចំនួន ១១៣,៩០ ដង ធៀបនឹងទុនដើមគ្រា។ លោកនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤.000.000រៀល រួមជាមួយនឹងពានរង្វាន់ជ័យលាភីវិនិយោគិនសកម្ម បន្ថែមពីលើ ពានរង្វាន់ជ័យលាភីជើងឯក។ លើសពីនេះ ជ័យលាភីទាំង៦រូបនឹងក្លាយជាអតិថិជនពិសេស […]
របាយការណ៍ទីផ្សារប្រចាំខែ មិថុនា ២០២១
Daily Market Report – 01 Daily Market Report – 02 Daily Market Report – 03 Daily Market Report – 04 Daily Market Report – 07 Daily Market Report – 08 Daily Market Report – 09 Daily Market Report – 10 Daily Market Report – 11 Daily Market Report – 14 Daily Market Report – 15 […]