ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៩ : សញ្ញាបណ្ណសាជីវកម្ម ABA នឹងបោះផ្សាយជាសាធារណៈ
ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាសមាជិកសម្ពន្ធធនាគារជាតិកាណាដា សូមប្រកាសនៅថ្ងៃនេះថា ធនាគារទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីចាប់ផ្តើមដំណើរការរៀបចំការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX)។ ធនាគារ ABA គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណសាជីវកម្មជាសាធារណៈ ក្នុងទំហំទឹកប្រាក់សរុប 100 ពាន់លានរៀល (25 លានដុល្លារអាមេរិក)។ សញ្ញាបណ្ណនេះ មានរយៈពេល 3 ឆ្នាំ និងអត្រាការប្រាក់ពី 7.00% ទៅ 7.75% ក្នុងមួយឆ្នាំ។ ធនាគារ ABA នឹងដាក់ជូនឯកសារផ្តល់ព័ត៌មាន ដើម្បីស្នើសុំការអនុម័តយល់ព្រម ក្នុងការបោះផ្សាយនេះ ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) សម្រាប់នីតិវិធីបន្តទៀត។ យើងរំពឹងថាសញ្ញាបណ្ណនេះ នឹងត្រូវចុះបញ្ជីលក់ នៅលើផ្សារមូលបត្រកម្ពុជា (CSX)។ ទឹកប្រាក់ បានពីការបោះផ្សាយលក់សញ្ញាបណ្ណ នឹងត្រូវយកមកប្រើសម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជាការបង្កើនចំនួនប្រាក់កម្ចីសម្រាប់អាជីវកម្ម ដែលនឹងគាំទ្រដល់អាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូចនិងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ។ ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI Royal Securities) គឺជាទីប្រឹក្សាហិរញ្ញវត្ថុ […]